ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ សម្រេចឧបត្ថម្ភ​ថវិកា ១៥០០លានរៀល​ និងសម្ភារបន្ថែមជូនទៅខេត្តចំនួន៤ ជាប់ព្រំដែនកម្ពុជា-ថៃ

    BY Khmernote Media February 16, 2021
    សម្តេចតេជោ សម្រេចឧបត្ថម្ភ​ថវិកា ១៥០០លានរៀល​ និងសម្ភារបន្ថែមជូនទៅខេត្តចំនួន៤ ជាប់ព្រំដែនកម្ពុជា-ថៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថាសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភ​ថវិកា​ និងសម្ភារបន្ថែមជូនទៅខេត្តចំនួន៤ជាប់​ព្រំដែន​កម្ពុជា-ថៃ។

    គួរបញ្ជាក់ផងដែរថា ខេត្តទាំងបួន ដែលទទួលបានការឧបត្ថម្ភនោះរួមមាន៖

    ១.​បាត់ដំបង​ ទទួលបានថវិកា​ ៣០០​ លានរៀល​, ទឹក​សុទ្ធ​ ១០០០​កេស​ និងមីកញ្ចប់​ ១០០០​កេស​។
    ២.​បន្ទាយមានជ័យ​ ទទួលបានថវិកា​ ៣០០​ លានរៀល​ និងឃីត​ ១០០០​ សំរាប់​។
    ៣.​ឧត្ដរមានជ័យ​ ទទួលបានថវិកា​ ៤០០​ លានរៀល​, ឃីត ៥០០​ សំរាប់​ និងទឹក​សុទ្ធ​ ១០០០​កេស​
    ៤.ប៉ៃលិន​ ទទួលបានថវិកា​ ៥០០​ លានរៀល​, ទឹក​សុទ្ធ​ ១០០០​កេស​ និងមីកញ្ចប់​ ១០០០​កេស ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: