សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីកម្រិត ៧,៣រិកទ័រ នៅខេត្ត Fukushima និងខេត្តMyyagi
ស្ថានទូតកម្ពុជា៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង២៣៖០៨នាទី មានគ្រោះរញ្ជួយដីកម្រិត៧,៣ វិកទ័រ នៅខេត្ត Fukushima និងខេត្តMyyagi ដែលបណ្ដាលមនុស្សប្រមាណជាង១០០នាក់រងរបួស(ព័ត៌មានបឋម)។ អាជ្ញាធរឧតុនិយមជប៉ុនបានជូនដំណឹងថា អាចមានហានីភ័យខ្ពស់ដែលអាចបាក់ដី និងរលំផ្ទះនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង។ អាស្រ័យហេតុនេះ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់។

សេចក្ដីដូចបានជម្រាបជូនខាងលើ ក្នុងករណីមានព័ត៌មានអំពីបងប្អូនខ្មែរកំពុងរស់នៅ ធ្វើការនិងសិក្សា ដែលនៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់សូមមេត្តាជូនដំណឹងមកស្ថានទូតតាម៖
១.ហ្វេស ប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ
២.ទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤ / ០៨០ ៤៤៣៩ ៥៧០៤ ។
ទទួលបានដំណឹងនេះ ស្ថានទូតសូមបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្ត និងសូមជូនពរបងប្អូនទាំងអស់ជួបប្រទះតែសំណាងល្អ និងចៀសផុតពីការឆ្លងវីរុសកូវីដ១៩ ៕

ប្រភព៖ ក្រសួងព័ត៌មាន