អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ១៣ខ្នងទាំងព្រឹក នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៨៖០៥ នាទី នៅត្រង់ចំណុចក្រុមទី១៧ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន ១៣ខ្នង ក្នុងនោះឆេះអស់ទាំងស្រុងចំនួន ០៨ខ្នង ឆេះរោល (ស្រាល) ចំនួន ០៥ខ្នង។

បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៨ គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខត្តចំនួន ០៣ គ្រឿង
– រថយន្តពន្លត់អគ្គិភ័យស្រុកសង្កែចំនួន ០១ គ្រឿង
– រថយន្តពន្លត់អគ្គិភ័យស្រុកថ្មគោលចំនួន ០១ គ្រឿង
– រថយន្តពន្លត់អគ្គិភ័យស្រុកបាណន់ចំនួន ០១ គ្រឿង
– រថយន្តពន្លត់អគ្គិភ័យស្រុកឯកភ្នំចំនួន ០១ គ្រឿង
– រថយន្តពន្លត់អគ្គិភ័យស្រុករតនមណ្ឌលចំនួន ០១ គ្រឿង
– ពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។ មូលហេតុ៖ កំពុងតែបន្តការស្រាវជ្រាវ ៕







ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ