ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលព័ត៌មាន ការចាក់វ៉ាក់សាំងកូវីដ១៩ នៅសាលា បណ្តាលឲ្យស្លាប់ និងស្នើឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់

    BY Khmernote Media February 16, 2021
    អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលព័ត៌មាន ការចាក់វ៉ាក់សាំងកូវីដ១៩ នៅសាលា បណ្តាលឲ្យស្លាប់ និងស្នើឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់

    យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការប្រកាសច្រានចោលទាំងស្រុងចំពោះព័ត៌មាន ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលា បណ្តាលឲ្យស្លាប់។

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលចំពោះព័ត៌មានដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលា ដែលព័ត៌មាននេះជាព័ត៌មានប្រឌិត ។ ក្រសួងសុខាភិបាលសូមបញ្ជាក់ថា បច្ចុប្បន្ននេះយើងពុំបានចាក់វ៉ាក់សាំងកូវីដ១៩ ដល់ក្រុមមនុស្សអាយុបែបនេះទេ ហើយក្រសួងសុខាភិបាល សូមឲ្យអាផ្ញាធរមានសមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់ផង៕

    Share This Post: