ពង្រីកផ្លូវឲ្យធំជាងមុន ស្រាប់តែលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង មិនសុខចិត្ត យកបង្គោលថ្មទៅបោះនៅកណ្ដាលផ្លូវ ព្រោះលោកថាពង្រីកផ្លូវចូលដីកម្មសិទ្ធបងស្រីគាត់
(បាត់ដំបង)៖ លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង យកបង្គោលថ្មទៅបោះនៅកណ្ដាលផ្លូវដោយសំអាងថា អាជ្ញាធរពង្រីកផ្លូវចូលដីគាត់។ លោកអភិបាលរងខេត្តរូបនេះ បានបញ្ជាអោយគេយកបង្គោលថ្មធំៗមកជីកដីដាំចូលដីផ្លូវអស់ជិត៣ម៉ែត្រដោយគាត់សំអាងថា ការធ្វើផ្លូវខាងលើគឺចូលដីកម្មសិទ្ធិរបស់គាត់។

លោកមេភូមិបានបន្តថា ការធ្វើផ្លូវនេះ មិនដើម្បីបំរើប្រយោជន៏គាត់ឡើយ គឺប្រយោជន៏ជាតិ បំរើសាធារណៈ ធ្វើអោយអ្នកធ្វើដំណើរងាយស្រួល ដល់តែគេយកបង្គោលថ្មមកបោះនៅកណ្ដាលផ្លូវអញ្ចឹង ពេលមានគ្រោះថ្នាក់ ឡាន ម៉ូតូបើកបុក អ្នកណាទទួលខុសត្រូវ ដូចនេះ រូបគាត់ក៏ដូចជាប្រជាពលរដ្ឋទាំងអស់សំណូមពរសូមអោយអាជ្ញាធរខេត្ត និងថ្នាក់លើជួយអន្តរាគមន៏ដកបង្គោលថ្មនេះចេញ ដើម្បីបើកផ្លូវអោយបានធំងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលផង។
លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង ដែលគេអះអាងថា ផ្លូវខាងលើធ្វើដោយក្រុមហ៊ុនរកសុីដីនៅតំបន់នោះ ហើយការធ្វើផ្លូវនេះ គឺចូលដីកម្មសិទ្ធិរបស់គាត់(ដីបងស្រី) ទើបគាត់អោយខាងសុរិយោដីចុះទៅវាស់វែងព្រំដី ហើយបោះបង្គោលបែបនេះ ព្រោះវាអយុត្តិធម៏សម្រាប់គាត់ពេក៕






