ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ហេង ឡុង បកស្រាយថាធ្លាប់សំណូមពរទៅក្រសួង ឲ្យឃុំខ្លួនក្រុមទុំទាវ ២០២១ ទាំងអស់គ្នា

    BY Khmernote Media February 16, 2021
    លោក ហេង ឡុង បកស្រាយថាធ្លាប់សំណូមពរទៅក្រសួង ឲ្យឃុំខ្លួនក្រុមទុំទាវ ២០២១ ទាំងអស់គ្នា

    ព្រឹកមិញនេះលោក ហេង ឡុង បានធ្វើការបកស្រាយរឿង ទុំទាវ ២០២១ បន្ទាប់ពីមានការរិះគន់ថា ចំណាត់ការមិនទាន់បានពេញចិត្តពលរដ្ឋ។ លោកបានលើកថា៖ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទសូមបកស្រាយម្ដងទៀតនូវអ្វីដែលខ្ញុំបានបកស្រាយម្ដងរួចមកហើយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងរឿងទុំទាវការឡៃរបស់ក្រុមអ្នកលក់ឡេមួយក្រុម ខ្ញុំបាទជាអ្នកសំណូមពរទៅក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមឲ្យឃុំខ្លួនពួកគាត់ទាំងអស់គ្នា ប៉ុន្តែនេះគឺជាការសម្រេចរបស់ក្រុមប្រឹក្សាពិន័យនិងលើកសរសើរហួសពីសមត្ថភាពដែលខ្ញុំអាចធ្វើបានសូមបងប្អូនមេត្តាយោគយល់។ ខ្ញុំបាទផ្ទាល់គឺជាបុគ្គលដែលបានសំណូមពរទៅក្រុមប្រឹក្សាពិន័យ និងលើកសរសើរ សូមឲ្យធ្វើការកោះហៅ និងចាត់វិធានតាមច្បាប់។

    គួរបញ្ជាក់ថា លោក ហេង ឡុង ធ្លាប់បានបកស្រាយថា៖ កាលពីថ្ងៃទី៩ បន្ទាប់ពីខ្ញុំបានផុសរូបនារីម្នាក់ដែលត្រូវបានស្នងការរាជធានីភ្នំពេញកោះ ហៅទៅណែនាំធ្វើកិច្ចសន្យា បញ្ឈប់ការឡាយលក់ថ្នាំពង្រីកសុដន់ដែលមានលក្ខណៈស៊ិចស៊ីជ្រុល Facebook របស់ខ្ញុំត្រូវបានក្រុមហ៊ុន បិទ24ម៉ោងធ្វើឲ្យខ្ញុំបាទមិនបានបកស្រាយជម្រាបជូនបងប្អូន អំពីលទ្ធផលនៃកិច្ចប្រជុំអប់រំរបស់ក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    មានមតិរិះគន់ជាច្រើនចំពោះចំណាត់ការរបស់ក្រសួង យើងខ្ញុំទទួលស្គាល់ថានេះជាចំណាត់ការជំហានដំបូងលក្ខ ណៈអប់រំនិងពិន័យ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកប ដោយព្រហ្មវិហារធម៌របស់លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ក្រុមប្រឹក្សាពិន័យនិងលើកសរសើរដែលជាសេនាធិការរបស់ក្រសួងក៏បានសម្រេចជាឯកច្ឆន្ទក្នុងការពិន័យ៨ចំណុច (សូមមើលលំអិតនៅក្នុងកិច្ចសន្យាដែលបានភ្ជាប់ជាមួយ)លើក្រុមយុវជននេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្អូនក៏មានគម្រោងរៀបចំកម្មវិធីមួយនៅប្រទេសចិន ហើយកម្មវិធីដែលប្អូនប្រុសរៀបនិងធ្វើឡើងនៅឯប្រទេសចិននេះ ក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌របស់យើង។​ មហិច្ឆតា របស់ប្អូនសាលិដែលមានចំពោះប្រទេសកម្ពុជា ត្រូវបានទទួលការកោតសរសើរ យ៉ាងពេញទំហឹងពីសំណាក់មតិសាធារណជនខ្មែរនៅទូទាំងប្រទេសតែម្តង។
    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
    បន្ទាប់ពីក្រុមប្រឹក្សាពិន័យនិងលើកសរសើរបានរកឃើញថា សកម្មភាពរបស់ពួកគាត់ធ្វើក្នុងគោលដៅផ្សព្វផ្យាយផលិតផលរបស់ពួកគាត់ ហើយក្រោយពីទទួលបានការរិះគន់ពីសាធារណៈជន ពួកគាត់បានលុបចោលវិញផងដែរ។ក្រុមប្រឹក្សាពិន័យ និងលើកសរសើរបានបន្តរកឃើញថា ពួកគាត់មិនមានចេតនាទុ ច្ចរិតហើយទទួលស្គាល់កំហុសនិងយល់ព្រមប្រគល់ផេកហ្វេសប៊ុកដែលមានឈ្មោះថា Hokima និងគណនី Tik Tok ដែលមានឈ្មោះថា Ah Gi Leader261 ជូនមកក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដើម្បីបិទចោលជាស្ថាពរ ដែលនេះជាការព្រមានមួយដ៏សមរម្យ។
    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយជាចំណាត់ការថ្មីមិនធ្លាប់មានរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ។មានមតិរិះគន់មួយចំនួនតូច ដែលមិនផ្អែកទៅលើច្បាប់ ដែលហ៊ានសន្និដ្ឋានថា នារីលក់ឡេទាំងពីរនាក់នេះ មានលុយ និងជាកូនផ្កាយបី ទើបក្រសួងមិនហ៊ានឃុំខ្លួន ខ្ញុំសូមបញ្ជាក់ថា ផ្អែកទៅលើអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
    មិនបានផ្ដល់នីតិសម្បទាដល់មន្ត្រីរបស់ក្រសួងជានគរ​ បាលយុត្តិធម៌ក្នុងការបង្ក្រាបឬឃុំ-ខ្លួនឬដាក់ទោសទណ្ឌណាមួយចំពោះបទល្មើសបាននោះទេ។ ប៉ុន្តែករណីមិនរាងចាល ឬនៅតែបន្តធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ ប្រពៃណី និងសាសនាទៀតនោះ ក្រសួងនឹងស្នើទៅនគ-របាលយុ ត្តិធម៌ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរ មាន។
    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
    មួយវិញទៀតក្រុមប្រឹក្សាពិន័យ និងលើកសរសើរ គឺបង្កើតឡើងជាលក្ខណៈអន្តរក្រសួង គ្មានស្ថិតនៅក្រោមឥទ្ធិពលបុគ្គលមានអំណាចណាម្នាក់ឡើយ។ ខ្ញុំក៏សូមបញ្ជាក់ថា ករណីចំប៉ីខ្មៅ ចរិតបទ-ល្មើសមានលក្ខណៈខុសគ្នា ហេតុដូចនេះចំណាត់ការក៏ខុសគ្នាដែរ គឺជាចំណាត់ការរបស់មន្ត្រីយុត្តិធម៌៕
    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    Share This Post: