ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មេភូមិចិត្តខ្មៅ ថ្លើមធំហ៊ានស៊ីដាច់លុយកូវីដ-១៩ របស់សម្តេចតេជោ ឧបត្ថម្ភជូនលោកយាយពិការភាពអាយុ៦៣ឆ្នាំ មានប័ណ្ណក្រីក្រ

    BY Khmernote Media February 17, 2021
    មេភូមិចិត្តខ្មៅ ថ្លើមធំហ៊ានស៊ីដាច់លុយកូវីដ-១៩ របស់សម្តេចតេជោ ឧបត្ថម្ភជូនលោកយាយពិការភាពអាយុ៦៣ឆ្នាំ មានប័ណ្ណក្រីក្រ

    រឿងរ៉ាវដ៏ក្តៅគគុកមួយនៅភូមិដំរីស្លាប់ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមេភូមិចិត្តខ្មៅហ៊ានស៊ីដាច់លុយសម្តេចតេជោ ហ៊ុន សែន ដែលបានឧបត្ថម្ភជូនពលរដ្ឋក្រីក្រដែលមានប័ណ្ណក្រីក្រ។ ក្រោយផ្ទុះរឿងស៊ីដាច់លុយឧបត្ថម្ភរបស់ប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈពាក្យបណ្តឹងរបស់ក្រុមគ្រួសារលោកយាយ ឃុំ ណាវ អាយុ ៦៣ ឆ្នាំជាពិការភាព និងមានកូនម្នាក់ ដែលសតិមិនប្រក្រតី លោកស្រីមេឃុំដំរីស្លាប់ បានធ្វើរបាយការបញ្ជូនទៅកាន់សាលាស្រុកកំពង់ស្វាយ ដើម្បីធ្វើការដោះស្រាយ។

    ករណីដ៏អាក្រក់នេះដែរលោកមេភូមិដំរីស្លាប់រូបនេះ បានកុហកប្រជាពលរដ្ឋក្នុងភូមិថាលោកយាយ ឃុំ ណាវ មិនទាន់បានធ្វើប័ណ្ណក្រីក្រនោះទេ ហើយស្រាប់តែលោកមេភូមិកំហូច បានលួចទៅដកលុយសមធម៌ កូវីដ-១៩ ចំនួន១២ម៉ឺនរៀលក្នុងមួយខែ ទៅចាយសប្បាយហឺហារលើគំនរទុកលោកយាយពិការមានទាំងកូនម្នាក់មានសតិមិនប្រក្រតីក្នុងបន្ទុកថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ លោកមេភូមិ បានលួចធ្វើឯកសារលួចលក់ដីរបស់លោកយាយថែមទៀតផង រហូតមានការដាក់ពាក្យបណ្តឹងទាមទារជំងឺចិត្ត២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីក្រុមគ្រួសារលោកយាយរងគ្រោះ។

    ជាលទ្ធផលលោកមេភូមិ ឈ្មោះ លួង ឡុក បានសារភាពថាខ្លួនពិតជាបានស៊ីដាច់លុយឧបត្ថម្ភរបស់សម្តេចតេជោ ពិតមែនដោយលោកថានឹងទទួលខុសត្រូវ ធានាសងលុយឲ្យលោកយាយគ្រប់ចំនួន ព្រមទាំងលើកដៃសំពះជាច្រើនដង ដើម្បីសុំឲ្យបញ្ចប់រឿងតែត្រឹមនេះ។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះដែរលោកអភិបាលស្រុកកំពង់ស្វាយ បានសម្រេចដកមេភូមិ កំហូចនេះចេញពីដំណែង និងអោយអនុប្រធានភូមិឡើងកាន់ដំណែងជាបណ្តោះអាសន្ន ដោយពិនិត្រមើលជាក់ស្តែងថាប្រសិនបើបំពេញការងារបានល្អ នឹងអោយធ្វើមេភូមិពេញសិទ្ធិតែម្តង តែក្នុងករណីបំពេញការងារមិនល្អ នឹងត្រូវធ្វើការបោះឆ្នោតរើសមេភូមិសាជាថ្មី ហើយចំពោះចំណាត់ការផ្លូវច្បាប់ផ្សេងទៀតមិនទាន់ត្រូវបានបញ្ជាក់នោះទេ៕

    Share This Post: