ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចក្រឡាហោម ស ខេង ប្រកាសត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលណាដែលដុះក្បាលពោះធំៗ

    BY Khmernote Media February 17, 2021
    សម្តេចក្រឡាហោម ស ខេង ប្រកាសត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលណាដែលដុះក្បាលពោះធំៗ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តចំនួន ៥០គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន១៩ នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសពីការរៀបចំត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលទាំងឡាយណា ដែលដុះក្បាលពោះធំៗហួសប្រមាណពេក។

    សម្តេចក្រឡាហោម ក៏បានបញ្ជាក់ផងដែរថា ការត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះនោះះ គឺជាកំណែទម្រង់របស់ក្រសួងមហាផ្ទៃ ដែលមិនមានការកំណត់ទេ ពោលត្រូវតែធ្វើរហូតជានិច្ច។

    សម្តេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងទៀតថា មិនមែនមានតែការទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះប៉ុណ្ណោះទេ គឺក្រសួងមហាផ្ទៃ នៅមានកំណែទម្រង់ជាច្រើនទៀត ហើយកំណែទម្រង់នេះទៀតសោត គឺនឹងធ្វើឡើងតាមរយៈការបង្កើតជាច្បាប់តែម្តង៕

    Share This Post: