ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧកញ៉ា ម៉ុង ឬទ្ធី ឃើញគេដាក់លក់កូនសត្វឥន្ទ្រី ២២ក្បាល ក៏សម្រេចចិត្តទិញទាំងអស់ ថែទាំសិនដើម្បីទុកប្រលែង

    BY Khmernote Media February 17, 2021
    ឧកញ៉ា ម៉ុង ឬទ្ធី ឃើញគេដាក់លក់កូនសត្វឥន្ទ្រី ២២ក្បាល ក៏សម្រេចចិត្តទិញទាំងអស់ ថែទាំសិនដើម្បីទុកប្រលែង

    យោងតាមការបង្ហោះរបស់ឧកញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងថាព្រឹកមិញនេះលោកបានទិញកូនសត្វ​ឥន្ទ្រី​ចំនួន​២២ក្បាល ដើម្បីយកទៅថែទាំឲ្យរឹងដៃរឹងជើង ដើម្បយកទៅប្រលែង។ លោកបានសរសេរថា៖ វេលាម៉ោង​៧ព្រឹក​ថ្ងៃ​ពុធ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១ជួបជាមួយ​ប្រជាពលរដ្ឋ​មកពីខេត្ត​ព្រះវិហារ​ យកកូន​​សត្វ​ឥន្ទ្រី​ចំនួន​២២ក្បាល​មកដាក់លក់នៅ​ខាងមុខ​ហាងបាយ​សូរិយា​ ដោយបានដឹង​យ៉ាង​ច្បាស់ថា​ឥន្ទ្រី​ជាសត្វ​កម្រ​ជិតផុតពូជ​ ហេីយពួកវា​គឺជា​មិត្ត​ជិតស្និទ្ធ​បំផុត​ដែលមិនអាច​ខ្វះបាន​ជាមួយ​ និង​អ្នក​ប្រកបអាជីវកម្ម​កសិកម្ម​ កសិឧស្សាហកម្ម​ វាគឺជាអ្នក​ប្រមាញ់​យ៉ាង​ស្ទាត់​ជំនាញ​បំផុត​ទៅលេី​សត្វ​ពោះនិង​កណ្ដុរ​។

    ដូច្នេះហេីយ​បានជាខ្ញុំ​ប្រមូល​ទិញ​យកទាំង​អស់​ យកមកថែទាំ​រហូត​ដល់​វារឹងដៃរឹងជេីងនិងយកទៅ​ប្រលែង​ នៅក្នុង​តំបន់​រមណីយដ្ឋាន​ អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ​និង​មួយចំនួន​ទៀត​យកទៅ​ប្រលែង​នៅក្នុង​តំបន់​ចំការដូងប្រេង​ ចាប់ពី​ឆ្នាំ​១៩៩៦រហូត​មកដល់​បច្ចុប្បន្ន​នេះ​ ខ្ញុំធ្លាប់​បាន​យកសត្វ​ទីទុយ​ មៀម​ ខ្លែងស្រាក​ និង​ឥន្ទ្រី​ប្រភេទនេះលេីសពីចំនួន​២០០ក្បាល យកមក​​ប្រលែង​នៅក្នុង​តំបន់​ចំការដូងប្រេង​ ដេីម្បី​អោយពួកវា​ជួយចាប់​សត្វ​ពោះនិង​កណ្ដុរ​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​៕

     

    Share This Post: