កូវីដ-១៩

ថៃ រកឃើញវិជ្ជមានកូវីដថ្មីនៅក្នុងស្រុកចំនួន 168នាក់ និងករណីនាំចូល 7នាក់ផ្សេងទៀត ធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់ 24,961នាក់

BY
autoadmin
February 17, 2021

រដ្ឋាភិបាលថៃនៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៧៥ ករណី ដោយក្នុងនោះមានករណីក្នុងស្រុកចំនួន ១៦៨ ករណី និងការនាំចូលពីបរទេសចំនួន ៧ ករណី ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៤,៩៦១ ករណី។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ការឆ្លងចំនួន ១១៤ ត្រូវបានរកឃើញនៅក្នុងសហគមន៍ និង ៥៤ តាមរយៈការធ្វើតេស្តិ៍នៅមន្ទីរពេទ្យ។

ការចម្លងច្រើនបំផុតគឺនៅខេត្ត Pathum Thani ដោយមានករណីថ្មីចំនួន ៨២ ករណី ដែលរួមមាន ៨ ករណី ចេញពីការធ្វើសតេស្ដនៅមន្ទីរពេទ្យ និង ៧៤ ករណី ក្នុងសហគមន៍។ ពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចម្លងនៅឯទីផ្សារក្នុងស្រុក។ ក្នុងចំណោមករណីសរុបទាំង ២៤,៩៦១ ករណី មានអ្នកជំងឺ ២៣,៦៩៧ នាក់ ឬ ៩៤.៩% បានជាសះស្បើយពីជំងឺ រួមទាំងអ្នកជំងឺ ១៣៤នក់ ត្រូវបានរំសាយកាលពីថ្ងៃអង្គារ និង ១,១៨២ ករណីផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះការស្លាប់នៅតែមាន ៨២នាក់ ដដែល៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: