ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វៀតណាម កើនសន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវីដល់កម្រិតហានិភ័យ ស្ថានទូតកម្ពុជាចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋកម្ពុជា ដែលស្នាក់នៅទីនោះអោយប្រុងប្រយ័ត្ន

    BY Khmernote Media February 17, 2021
    វៀតណាម កើនសន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវីដល់កម្រិតហានិភ័យ ស្ថានទូតកម្ពុជាចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋកម្ពុជា ដែលស្នាក់នៅទីនោះអោយប្រុងប្រយ័ត្ន

    ស្ថានទូតកម្ពុជា៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម មានកិត្តិយស សូមជម្រាបជូន និស្សិត សិក្ខាកាម យោធា-នគរបាល និងប្រជាពលរដ្ឋកម្ពុជា កំពុងមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅក្នុងទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងមួយចំនួន មេត្តាជ្រាបថា ចាប់បីថ្ងៃនេះរហូតដល់ថ្ងៃសុក្រចុងសប្តាហ៍ សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី នឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺពី១០ ឡើងទៅ នៅក្រុងដាណាង សន្ទស្សន៍នេះនឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺ ៨។ កាំរស្មីវិទ្យុសកម្មយូវីខ្លាំង កើតមានភាគច្រើនមាននៅចន្លោះម៉ោង ១១ព្រឹក ដល់ ១រសៀល ។

    សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវីពី ៨ ទៅ១០ មានន័យថា ជាកំរិតកាំរស្មីយូវីខ្លាំង វាអាចឆ្លងកាត់ពពក វ៉ែនតា និងធ្វើឲ្យរលាក ក្នុងរយៈពេល ២៥នាទី។ សន្ទស្សន៍ចាប់ពី ១១ឡើងទៅ ជាកំរិតកាំរស្មីយូវីខ្លាំងណាស់ អាចបង្កឲ្យខូចខាតស្បែក និងភ្នែកក្នុងរយៈពេល១៥នាទី បើប៉ះពាល់ផ្ទាល់នឹងពន្លឺព្រះអាទិត្យ។

    សេចក្ដីដូចបានជម្រាបជូន និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋ កំពុងមានវត្តមាននៅប្រទេសវៀតណាម និងពិសេសនៅតាមខេត្ត និងក្រុងដូចមានរាយឈ្មោះខាងលើ សូមមានការប្រុងប្រយ័ត្នការពារ ដោយត្រូវស្លៀកពាក់ការពារកម្ដៅ, បាំងមុខ, ក, ត្រចៀក និងពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ លាបឡេការពារស្បែក នៅពេលចេញទៅខាងក្រៅ ទោះបីពេលមានពពក និងត្រូវទទួលទានទឹកឲ្យបានច្រើន និងមានវីតាមីន C បំប៉នបន្ថែមឲ្យគ្រប់គ្រាន់ និងមេត្តាបន្តយកចិត្តទុកដាក់ការពារសុខភាពឲ្យបានហ្មត់ចត់ ជៀសវាងការឆ្លងCovid-19 ។

    ក្នុងករណីបន្ទាន់ សូមទំនាក់ទំនងផ្នែកសុងស៊ុល +៨៤ ៩៦ ៧៥៦៥៧៧២

    ប្រភព៖ Royal Embassy of Cambodia to Vietnam

    Share This Post: