ព័ត៌មានជាតិ
រដ្ឋាករទឹក ប្រកាសផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅខណ្ឌចំនួន៣
BY Khmernote Media
February 17, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅ៖

១.លើចិញ្ចើមផ្លូវលេខ៤២២ កា-៧ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
២.លើផ្លូវលេខ១១VS សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
៣.លើផ្លូវលេខ១១CC សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។



ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority