ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីប៉ូលិសដែលធ្លាប់ប្រើអំពើហិ.ង្សាលើនារីខារ៉ាអូខេនៅខេត្តព្រៃវែង ហើយប្តឹងជនរងគ្រោះវិញទៀតនោះ ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ

    BY Khmernote Media February 17, 2021
    មន្ត្រីប៉ូលិសដែលធ្លាប់ប្រើអំពើហិ.ង្សាលើនារីខារ៉ាអូខេនៅខេត្តព្រៃវែង ហើយប្តឹងជនរងគ្រោះវិញទៀតនោះ ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ

    សេចក្តីបកស្រាយបំភ្លឺរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ លេីករណីលោកវរសេនីយ៍ត្រី ហាក់​ លី​ ដែលបានបង្កអំពេីហិង្សានៅខេត្តព្រៃវែង​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបកស្រាយបំភ្លឺជូនមហាជនឲ្យបានជ្រាបថា​ កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១​ លោក ហាក់​ លី​ ពិត​ជាបានបង្កអំពេីហិង្សាទៅលេីនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង ពេលនេះលោក​ ហាក់​ លី​ ត្រូវបានតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការឃាត់ខ្លួន​ ម្យ៉ាងវិញទៀតស្នងការនគរបាលរាជធានីភ្នំពេញ​ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអជ្ញារខេត្តព្រៃវែងជាមុនសិន​។

    គួរបញ្ជាក់ថា ឈ្មោះហាក់​ លី​ បានប្រេីហឹង្សាលេីម្ចាស់ហាង​ KTV និង​ បំផ្លិចបំផ្លាញ​សំភារៈ​របស់​ម្ចាស់​ហាងអស់ជាច្រេីន​ ហើយបែរជាប្តឹងជនរងគ្រោះវិញទៀត។ ហេតុការណ៍​នេះ​កេីតឡេីងនៅ​ស្រុក​ ពារាំង​ ខេត្ត​ ព្រៃវែង​ យប់​ថ្ងៃ​ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១​ ។ ​ជនរងគ្រោះ​បានដាក់​ពាក្យ​បណ្តឹង​ប្ដឹង​ទៅ​សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដេីម្បី​ទាមទារ​រកយុត្តិធម៌​ ។

     

    Share This Post: