កូវីដ-១៩
ព្រឹកនេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ៤នាក់ទៀត ជាអ្នកដំណើរមកពីបរទេស
BY Khmernote Media
February 18, 2021
នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៤នាក់ និងមិនមានករណីជាសះស្បើយនោះទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០៤នាក់នោះ គឺជាអ្នកដំណើរមកពីបរទេសចូលមកកម្ពុជា មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃនោះទេ។ បច្ចុប្បន្នអ្នកទាំង៤នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមអានព័ត៌មានលំអិតខាងក្រោម៖
