ព័ត៌មានជាតិ
នាំគ្នាសម្ងំចាក់ខ្លាឃ្លោក ពេលសមត្ថកិច្ចចុះទៅបង្ក្រាប រត់ចែកជើងគ្នាអស់សល់តែសម្ភារៈលេងល្បែង
BY Khmernote Media
February 18, 2021
ភ្នំពេញ៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលខណ្ឌប្ញស្សីកែវ បានបញ្ជាដល់ គណៈបញ្ជាឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ ដែលមាន កម្លាំងនគរបាលប៉ុស្តិ៍ ចុះបង្ក្រាប ល្បែងស៉ីសងខុសច្បាប់ (ខ្លាឃ្លោក) ស្ថិតនៅក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្បែរនឹងរបងរោងចក្រអគ្គិសនី (សាខាទួលសង្កែ)។

ក្នុងប្រតិបត្តិការនេះ ខណៈ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ទួលសង្កែទី១ បានចុះទៅដល់ទីតាំងបនល្បែងស៉ីសងខុសច្បាប់ (ខ្លាឃ្លោក) ខាងលើ ភ្លាមៗនោះ អ្នកញៀនល្បែង បានរត់គេចខ្លួនពីសមត្ថកិច្ច ដោយបន្សល់ទុកតែ សម្ភារៈសម្រាប់លេងល្បែង នៅនឹងកន្លែងតែប៉ុណ្ណោះ។ ជាចុងក្រោយ កម្លាំង បានប្រមូលយកវត្ថុតាងទាំងអស់ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ ជាបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវទៅតាមនីវិធីច្បាប់ជាបន្ត៕
