ព័ត៌មានជាតិ
ងាកមើលផ្លូវច្បាប់វិញ! តាមមាត្រា៦១៥ ជនណាប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ខាងក្រៅ ប្រើប្រាស់ដោយនគរបាល ឬយោធាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ២លានរៀល
BY Khmernote Media
February 19, 2021
កន្លងទៅថ្មីៗនេះ ផ្ទុះការរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយគេបានឃើញកូនសិស្សថ្នាក់ទី១១ម្នាក់ បានបើកឡានប៉ូលីសស្លាក់លេខ ន.ប 2.8763 ដោយបំពាក់ជាមួយនឹងស៊ីរ៉ែន រួមទាំងកង់ស្ព័រ ទៅរៀននៅសាលារៀនក្នុងសាខាជ្រោយចង្វារ។ ក្រោយកើតមានករណីនេះ អាជ្ញាធរបានធ្វើការស្រាវជ្រាវរកឃើញក្មេងប្រុសនោះ ដែលមានឈ្មោះ តាន់ សម្បត្តិឧត្តម ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដេីមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

បើយោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៦១៥ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ២លានរៀល ចំពោះជនណាប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ខាងក្រៅ ប្រើប្រាស់ដោយនគរបាល ឬយោធា៕

