កម្លាំងកងទ័ពយោងធា បានស្ទាក់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន០៥នាក់ ដែលធ្វើដំណើរតាមទូកឆ្លងដែនមកពីប្រទេសថៃ ចូលមកកម្ពុជា គេចពីការធ្វើចត្តាឡីស័ក
ខេត្តកោះកុង៖ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជាដ៍ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើវិធានការ បង្ការជំងឺកូវីដ១៩ និងបទបញ្ជាពីឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក កម្លាំងនាវាល្បាត មូលដ្ឋានសមុទ្រ ប្រចាំការទិសខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១បានស្ទាក់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន០៥នាក់ ដែលធ្វើដំណើរតាមទូកឆ្លងដែនមកពីប្រទេសថៃ ចូលមកកម្ពុជា គេចពីការធ្វើចត្តាឡីស័ក ក្នុងនោះមាន៖

១.សេន សាយ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅ ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
២.សាង យុទ ភេទប្រុស អាយុ ៦២ឆ្នាំ មានទីលំនៅ ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
៣.ប៊ូ សុខនាថ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីលា ខេត្តកោះកុង។
៤.កែម សារ៉ាម ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីលា ខេត្តកោះកុង។
៥.ឡាយ ចាន់រិទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីលា ខេត្តកោះកុង។
ក្រោយឃាត់ខ្លួន ប្រជាពលរដ្ឋទាំង៥រូប បានប្រគល់ជូន គណ:បញ្ជាការ ឯកភាពរដ្ឋបាល ខេត្តកោះកុង ធ្វេីការណែនាំអប់រំ និងនាំយកទៅធ្វើចតាឡីស័ក នៅមណ្ឌល់ចត្តាឡីសក័ក្នុងខេត្តកោះកុង ៕




ប្រភព៖ Huy Bunleng