ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆាបឆេះការ៉ាស់ជួសជុលរថយន្តមួយកន្លែងនៅផ្លូវវេងស្រេង លេបត្របាក់រថយន្តអស់៣គ្រឿង

    BY Khmernote Media February 20, 2021
    អគ្គិភ័យឆាបឆេះការ៉ាស់ជួសជុលរថយន្តមួយកន្លែងនៅផ្លូវវេងស្រេង លេបត្របាក់រថយន្តអស់៣គ្រឿង

    រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ២២៖៣០នាទីយប់ ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ម្ចាស់ឈ្មោះ ចំរើន ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរ ជាងជួសជុលរថយន្ត។ មូលហេតុនៃការឆាបឆេះ បណ្តាលមកពីឆ្លងចរន្តអគិ្គសនី ។ ប្រភេទសំណង់៖ ហ្ការាស់ជួសជុលរថយន្ត។ ខូចខាតឆេះរថយន្ត ០៣គ្រឿង សំភារៈមួយចំនួននឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

    គ្រោះថ្នាក់អគ្គិភ័យនេះ​ មិនបានបណ្ដាលឲ្យមនុស្សស្លាប់ទេ និងគ្មានអ្នករបួស។ រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ០៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ ឡាន ស្មើនឹង ២៦ ម៉ែត្រគូប។ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖

    – រថយន្តអគ្គិភ័យ ង៧០ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន ស្មើនឹង ២០ម៉ែត្រគូប ។
    – រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើរនឹង ០៦ ម៉ែត្រគូប ។
    គ្រោះថ្នាក់អគ្គិភ័យបានពន្លត់ចប់នៅម៉ោង ២៣៖៣០ នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕


    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: