ព័ត៌មានជាតិ
សម្តេចតេជោ មិនមានបទបញ្ជាអោយបិទសាលារៀន រឺកម្មវិធីផ្សេងៗនោះទេ រួមទាំងមង្គលការ តែត្រូវរក្សាគម្លាតសុវត្ថិភាព
BY Khmernote Media
February 20, 2021
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ស្តីអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ដែលបានឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថាជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ជាលើកទី៣ ដែលត្រូវបានដាក់ឈ្មោះថា ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ”។

នៅក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា សម្តេចមិនមានបទបញ្ជាអោយបិទសាលារៀន រឺកម្មវិធីផ្សេងៗនោះទេ រួមទាំងកម្មវិធីមង្គលការនោះ តែត្រូវបន្តអនុវត្តវិធានការ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕
