ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើសុំឱ្យបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្ម KTV និងក្លឹបកម្សាន្ត

    BY Khmernote Media February 21, 2021
    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើសុំឱ្យបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្ម KTV និងក្លឹបកម្សាន្ត

    យោងតាមលិខិតរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) ត្រូវបន្តរក្សាការបិទផ្អាកសកម្មភាពអាជីវកម្មឲ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្ជួនជាប្រចាំរហូតដល់មានការសម្រេច និងជូនដំណឹង។

    អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ត្រូវបន្តជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) ឲ្យបានម៉ឺងម៉ាត់ជាប្រចាំ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភីបាលឲ្យមានប្រសិទ្ធភាព៕

    Share This Post: