ព័ត៌មានជាតិ
បន្ទាន់ ! ក្រសួងអប់រំប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន វិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS សាខាឡាក់គីស្តារ
BY Khmernote Media
February 21, 2021
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលក្រុមការងារយើងទទួលបានមុននេះបន្តិចបានអោយដឹងថា ក្រសួងបានសម្រេចផ្អាកដំណើរការបណ្តោះអាសន្ន វិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS សាខាឡាក់គីស្តារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្រៅពីការផ្អាកដំណើរការបណ្តោះអាសន្នសាលាទាំង២នេះ ក្រសួងបានស្នើអោយបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ រួមទាំងកម្មករ និងអ្នកលក់ដូរ នៃសាលាទាំង២ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អញ្ជើញមកសាលានាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ដើម្បីឲ្យមន្ត្រីសុខាភិបាលធ្វើការយកសំណាក៕


