ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រយៈពេល ៣ថ្ងៃ កម្ពុជា រកឃើញវិជ្ជមានថ្មី ក្នុងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ​” សរុបចំនួន ៧៦នាក់

    BY Khmernote Media February 22, 2021
    រយៈពេល ៣ថ្ងៃ កម្ពុជា រកឃើញវិជ្ជមានថ្មី ក្នុងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ​” សរុបចំនួន ៧៦នាក់

    នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៥នាក់ និងមានករណីជាសះស្បើយចំនួន០២នាក់ផងដែរ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៥នាក់នោះ គឺមាន០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៣១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១៩ រហូតដល់ត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ កម្ពុជារកឃើញវិជ្ជមានថ្មី ក្នុងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ​” សរុបចំនួន ៧៦នាក់៕

    Share This Post: