ព័ត៌មានជាតិ
ព្រឹកនេះ ឃើញមានពលរដ្ឋមកតម្រង់ជួររងចាំធ្វើតេស្តរកវីរុសកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ យ៉ាងច្រើនកុះករ
BY Khmernote Media
February 22, 2021
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៥នាក់ និងមានករណីជាសះស្បើយចំនួន០២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៥នាក់នោះ គឺមាន០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៣១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះផងដែរ យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋបានមកតម្រង់ជួររងចាំធ្វើតេស្តរកវីរុសកូវីដ១៩នៅមណ្ឌលសុខភាពចាក់អង្រែ យ៉ាងច្រើនកុះករ ហើយខាងអាជ្ញាធរខណ្ឌមានជ័យក៏បានចុះធ្វើការសម្របសម្រួលសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ដើម្បីកុំអោយមានការកកស្ទះផងដែរ៕

ដោយ៖ បងម៉េង ខ្មែរណូត