ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ៤ថ្ងៃជាប់គ្នា កម្ពុជា រកឃើញវិជ្ជមានថ្មីដែលឆ្លងក្នុងសហគមន៍សរុប ៩៩ករណី និងមានករណីវីរុសប្រភេទថ្មីចំនួន៣ករណីលើអ្នកជំងឺឆ្លងក្នុងសហគមន៍

    BY Khmernote Media February 23, 2021
    ៤ថ្ងៃជាប់គ្នា កម្ពុជា រកឃើញវិជ្ជមានថ្មីដែលឆ្លងក្នុងសហគមន៍សរុប ៩៩ករណី និងមានករណីវីរុសប្រភេទថ្មីចំនួន៣ករណីលើអ្នកជំងឺឆ្លងក្នុងសហគមន៍

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០២១ នេះបានអោយដឹងថាគិតមកទល់នឹងពេលនេះ រយៈពេល៤ថ្ងៃជាប់គ្នា កម្ពុជារកឃើញវិជ្ជមានថ្មីដែលឆ្លងក្នុងសហគមន៍ចំនួន៩៩ករណី ហើយក្នុងនោះមានករណីវីរុសបម្លែងថ្មីលើអ្នកជំងឺ៣នាក់ទៀតផង ដោយអ្នកជំងឺម្នាក់មានអាស័យដ្ឋាននៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង២នាក់ទៀត ជាអ្នកនៅក្លឹប N8។

    គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលារៀនទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

    Share This Post: