ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសបិទរោងកុន និងសារមន្ទីរទាំងអស់នៅភ្នំពេញ និងខេត្តកណ្តាល រយៈពេល០២សប្តាហ៍
- February 23, 2021
យោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់មេត្តាជ្រាបថា៖
ដោយពិនិត្យឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” នៅតែបន្តរីករាលដាល និងក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការបិទដំណើរការជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍នូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
- Share This Post: