ព័ត៌មានជាតិ

ត្រៀមឆត្រ និងអាវភ្លៀងផង! ចាប់ពីស្អែកទៅនឹងមានភ្លៀងធ្លាក់រហូតដល់ដើមខែក្រោយ

BY
Khmernote Media
February 23, 2021

យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយជាមួយនិងការបម្រែបម្រួលនៃទិសខ្យល់។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ
– មានភ្លៀង ពីផ្សែងក្រូច ទៅខ្សោយ

២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ
– មានភ្លៀង ពីផ្សែងក្រូច ទៅខ្សោយ

៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤អង្សាសេ
– មានភ្លៀង ពីផ្សែងក្រូច ទៅខ្សោយ

 

Share This Post: