ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ត្រីម្នាក់ដែលឆ្លងកូវីដ១៩ ហើយមិនព្រមមកសម្រាកនៅពេទ្យ ដោយសារមានកូនតូច ឥលូវត្រូវបានយកមកមន្ទីរពេទ្យហើយ (មានវីដេអូ)

    BY Khmernote Media February 23, 2021
    ស្ត្រីម្នាក់ដែលឆ្លងកូវីដ១៩ ហើយមិនព្រមមកសម្រាកនៅពេទ្យ ដោយសារមានកូនតូច ឥលូវត្រូវបានយកមកមន្ទីរពេទ្យហើយ (មានវីដេអូ)

    នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៥នាក់ និងមិនមានករណីជាសះស្បើយនោះឡើយ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២៥នាក់នោះ គឺមាន០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង២៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ ក្រសួងក៏បានរកឃើញវីរុសកូវីដ-១៩ បម្លែងថ្មីលើអ្នកជំងឺ០៣នាក់ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដូចគ្នា។

    ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា មានអ្នកវិជ្ជមាន ០១នាក់ មិនអាចទាក់ទងបាន និង ០១នាក់ទៀត មិនព្រមមកសម្រាកនៅពេទ្យ ដោយសម្អាងគាត់មានកូនតូចនៅជាមួយ។ ក្រោយមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាលរួច អ្នកវិជ្ជមាន ០១រូប ដែលមិនព្រមមកសម្រាកនៅពេទ្យនោះ ឥលូវនេះត្រូវបានក្រុមគ្រូពេទ្យយកមកមន្ទីរពេទ្យហើយ៕

    Share This Post: