ព័ត៌មានជាតិ
បន្ទាន់! ទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” នៅរាជធានីភ្នំពេញ កើនដល់៦៣កន្លែង
BY Khmernote Media
February 24, 2021
នៅមុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញទីតាំងមួយចំនួនទៀតដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” ដែលធ្វើអោយចំនួនទីតាំងពាក់ព័ន្ធសរុបកើនដល់៦៣កន្លែង សម្រាប់តែនៅរាជធានីភ្នំពេញ តែប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងការរកឃើញទីតាំងថ្មីដែលពាក់ព័ន្ធនេះដែរ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអំពាវនាវដល់បងប្អូន ដែលធ្លាប់ចេញចូលទីតាំងទាំង៦៣កន្លែងនេះ ទាក់ទងទៅលេខ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីមកធ្វើតេស្តរកកូវីដ១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាបានរកឃើញវិជ្ជមានថ្មីកូវីដ-១៩ ដែលឆ្លងសហគមន៍ សរុបរហូតដល់ ១៣៧ករណី៕


