កូវីដ-១៩
ក្តៅៗ! រកឃើញអ្នកឆ្លងកូវីដថ្មី៦៥នាក់ទៀត មាន៥៨នាក់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ហើយសុទ្ធតែនៅភ្នំពេញ
BY Khmernote Media
February 25, 2021
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៦៥នាក់ និងមានករណីជាសះស្បើយចំនួន០១នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦៥នាក់នោះ គឺមាន០៧នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៥៨នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយសុទ្ធតែជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
