អគ្គិភ័យឆាបឆេះនៅរោងសិប្បកម្មឡឥដ្ឋមួយកន្លែង ក្នុងខណ្ឌឫស្សីកែវ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស និងឆេះរោងសិប្បកម្មអស់ចំនួនពីរ
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ១៩៖៤៩នាទីយប់ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅ ត្រង់ចំណុចផ្លូវលេខ១០០៣ ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ កុក សាន ភេទប្រុស អាយុ៦៧ឆ្នាំ ទីលំនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មានមុខរបរជាម្ចាស់សិប្បកម្មឡឥដ្ឋ។ មូលហេតុឆេះនេះបណ្តាលមកពីដុតឡឥដ្ឋបង្កអគ្គិភ័យ ដែលជាប្រភេទសំណង រោងឈើប្រក់ស័ង្កសី (ទំហំ៤០ម៉ែត្រ × ១០០ម៉ែត្រ)។
គ្រោះថ្នាក់អគ្គិភ័យបណ្ដាលឲ្យខូចខាត ឆេះរោងឡឥដ្ឋចំនួន ០២រោង នឹងកំទិចក្រណាត់មួយចំនួននឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ស្លាប់មនុស្សគ្មាននិងរបួសមនុស្ស ០១នាក់ មន្ត្រីអគ្គិភ័យ លោក អួង សុផល អាយុ៥៥ឆ្នាំ។
រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ១២ គ្រឿង ប្រើប្រាស់ទឹកអស់ ៣៦ឡាន ស្មើនឹង ១៦០ម៉ែត្រគូប និងរថយន្តរបស់សាលាខណ្ឌឬស្សីកែវចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន ស្មើ និង ១២ ម៉ែត្រគូប។ អគ្គិភ័យត្រូវបានពន្លត់ចប់នៅម៉ោង ២២៖២៥នាទីយប់ នាថ្ងៃ ខែ ឆ្នាំដដែល ៕








ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ