ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រកឃើញបុរសម្នាក់កើតកូវីដ ឆ្លាប់ទៅចូលរួមមង្គលការក្មួយនៅខេត្តកំពង់ចាម ឥលូវអជ្ញាធរអំពាវនាវទាំងកូនក្រមុំកូនកំលោះ, ឪពុកម្តាយទាំងសងខាង, អ្នកអង្គុយតុជាមួយ, ក្រុមសំអាងការ, ចុងភៅ, អ្នកលើកម្ហូប និងអ្នកពាក់ព័ន្ធមកធ្វើតេស្តសំណាកជាបន្ទាន់

    BY Khmernote Media February 26, 2021
    រកឃើញបុរសម្នាក់កើតកូវីដ ឆ្លាប់ទៅចូលរួមមង្គលការក្មួយនៅខេត្តកំពង់ចាម ឥលូវអជ្ញាធរអំពាវនាវទាំងកូនក្រមុំកូនកំលោះ, ឪពុកម្តាយទាំងសងខាង, អ្នកអង្គុយតុជាមួយ, ក្រុមសំអាងការ, ចុងភៅ, អ្នកលើកម្ហូប និងអ្នកពាក់ព័ន្ធមកធ្វើតេស្តសំណាកជាបន្ទាន់

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា មានបុរសម្នាក់ជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ បានមកចូលរួមអាពាហ៍ពិពាហ៍ក្មួយ។ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភីបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរសម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គលការនេះមានផ្ទុកជំងឺកូវីដ១៩។

    ពេលនេះរដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវ ដល់អ្នកដែលបានចូលរួមក្នុងមង្គលការមានទាំង ឪពុក-ម្តាយកូនក្រមុំ, ឪពុក-ម្តាយកូនកំលោះ, កូនក្រមុំនិងកូនកំលោះ, អ្នករួមតុជាមួយផ្ទាល់, ក្រុមសំអាងការ, អ្នកថតរូប, ចុងភៅ, អ្នកលើកម្ហូប និងមេចុងភៅ និងអ្នកពាក់ព័ន្ធនៅក្នុងស្រុកកងមាស ទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំង ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: