ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរទេព្យខេត្តឧត្តរមានជ័យ

    BY Khmernote Media February 28, 2021
    ផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរទេព្យខេត្តឧត្តរមានជ័យ

    យោងតាមការចុះផ្សាយផេកហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ហេង រតនា ជាអគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម បណ្ដាលឱ្យអ្នកបើកបរ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសជាទម្ងន់ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរទេព្យ។ នេះជាការបំផ្លិចបំផ្លាញចំពោះក្តីសង្ឃឹមនិងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ មនុស្សរងរបួសធ្ងន់ធ្ងរនិងត្រាក់ទ័រថ្មីខិតខំចំណាយទិញដើម្បីធ្វើកសិកម្មលើស្ទួយជីវភាពគ្រួសារ តែត្រូវគ្រោះថ្នាក់ដោយសារគ្រាប់មីនតោនសំណល់ពីសង្គ្រាម!

    ប្រភព៖ HENG Ratana

    Share This Post: