កូវីដ-១៩

បិទកាស៊ីណូមួយកន្លែងនៅខេត្តព្រះសីហនុ ក្រោយមានអ្នកផ្ទុកវីរុសកូវីដ១៩ ម្នាក់ ធ្លាប់ទៅលេងនៅកាស៊ីណូនោះ

BY
Khmernote Media
February 27, 2021

ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានយកសំណាកតេស្តពីស្ត្រីជនជាតិចិនឈ្មោះ LIU MENGYING អាយុ២២ឆ្នាំ កាន់លិខិតឆ្លងដែរនលេខ EE6369974 ដែលធ្លាប់បានទៅលេងកម្សាន្តនៅកាស៊ីណូហ័ងឡឹ ស្ថិតនៅផ្លូវ៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ១៩។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ តម្រូវឲ្យផ្អាកជាបណ្តោះអាសន្នកាស៊ីណូហ័ងឡឹ​ ជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូលស្នាក់នៅ លេងល្បែងកម្សាន្ត ហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងអគារចេញ-ចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកដែលបម្រើការនៅក្នុងកាស៊ីណូ ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩។

ក្នុងតំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងកាស៊ីណូត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឲ្យបានត្រឹមត្រូវតាមការណែនាំឬបស់ក្រសួងសុខាភិបាល។

Share This Post: