ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជនបរទេសនិងជនជាតិខ្មែរ ពាក់ពន្ធ័ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងខេត្តព្រះសីហនុ មានវិជ្ជមានកូវីដ១៩ សរុបកើនដល់៣០នាក់ហើយ ខណៈទីតាំង១៦កន្លែង ត្រូវបានបិទជាបណ្តោះអាសន្ន

    BY Khmernote Media February 28, 2021
    ជនបរទេសនិងជនជាតិខ្មែរ ពាក់ពន្ធ័ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងខេត្តព្រះសីហនុ មានវិជ្ជមានកូវីដ១៩ សរុបកើនដល់៣០នាក់ហើយ ខណៈទីតាំង១៦កន្លែង ត្រូវបានបិទជាបណ្តោះអាសន្ន

    រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា គិតមកត្រឹមយប់ថ្ងៃ២៧កុម្ភៈ២០២១ លទ្ធផលធ្វើតេស្ត វត្ថុសំណាកលើជនបរទេសនិងជនជាតិខ្មែរ ពាក់ពន្ធ័ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងខេត្តព្រះសីហនុ មានវិជ្ជមានកូវីដ១៩ កើនដល់៣០នាក់ហើយ ក្នុងនោះរដ្ឋបាលខេត្តបានបិទផ្អាកបណ្តោះអាសន្នតាមទីតាំងអាជីវកម្មដែលពាក់ពន្ធ័ចំនួន១៦កន្លែង និងមានទីតាំងអាជីវកម្មចំនួន១០កន្លែងទៀតបានស្មគ្រចិត្តបិទផ្អាកជាបណ្តោះអាសន្នដោយខ្លួនឯង។

    រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវជាថ្មីម្តងទៀតឲ្យពលរដ្ឋក្នុងខេត្តបង្កើនការប្រុងប្រយត្ន័ចូលរួមការពារជំងឺកូវីដ១៩ជាចាំបាច់៕

    Share This Post: