រាជរដ្ឋាភិបាលសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនកម្មករប្រមូលសំរាម ហើយទីតាំងចំនួន ៨ នេះគឺជាកន្លែងចាក់វ៉ាក់សាំង
យោងតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពពុជា ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ “ស៊ីណូាហ្វាម” ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាឲ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលិសជាតិ និងអាជ្ញាធរជួរមុខ ដូចជាគណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក/ខណ្ឌ គណៈកម្មការភូមិ-ឃុំ-សង្កាត់។

ក្រសួងសុខាភិបាល សូមអញ្ជើញបងប្អូនកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ឆ្នាំ ដល់៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំងខាងក្រោម៖
១- មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
២- មន្ទីរពេទ្យបង្អែកព្រែកព្នៅ
៣- មន្ទីរពេទ្យបង្អែកច្បារអំពៅ
៤- មន្ទីរពេទ្យបង្អែកដង្កោ
៥- មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
៦- មន្ទីរពេទ្យបង្អែកចតុមុខ
៧- មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ
៨- មន្ទីរពេទ្យបង្អែកពោធិចិនតុង
