ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តបែនដឹកថ្ម បើកលឿនជ្រុលបុករថយន្តដឹកស៊ីម៉ងត៍ពេញទំហឹង បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ គៀបជាប់តៃកុងក្នុងរថយន្ត

    BY Khmernote Media March 1, 2021
    រថយន្តបែនដឹកថ្ម បើកលឿនជ្រុលបុករថយន្តដឹកស៊ីម៉ងត៍ពេញទំហឹង បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ គៀបជាប់តៃកុងក្នុងរថយន្ត

    ភ្នំពេញ៖​ កងសង្គ្រោះបន្ទាន់៧១១​ បានចេញមកជួយសង្គ្រោះ​ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​រវាងរថយន្តបែនដឹកថ្មផេះ បើកលឿនបានជ្រុលទៅបុករថយន្តដឹកមេសុីម៉ងត៍ពេញទំហឹង បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ គៀបជាប់តៃកុងម្នាក់។ សូមជំរាប​ផងដែរថា កងសង្រ្គោះបន្ទាន់៧១១​ បានបញ្ចេញ​រថយន្ត​ស្ទូច​ និងម៉ាសុីនកាត់ដែក ដេីម្បីជួយសង្គ្រោះតៃកុងដែលគៀបជាប់ក្នុងរថយន្ត។

    សូមបញ្ជាក់ថា​ ករណីខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៣:៤០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១ មុខសាលាកូរ៉េ មហាវិថីឈ្នះឈ្នះ​ ចំណុចភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សូមជំរាបថា​ តៃកុងរថយន្តត្រូវបានកងសង្រ្គោះបន្ទាន់៧១១​ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមៈ​ ដេីម្បីជួយសង្រ្គោះផងដែរ៕

    Share This Post: