ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រកឃើញបុរសម្នាក់ផ្ទុកវីរុសកូវីដ១៩ ធ្លាប់ចូលរួមកម្មវិធីឡើងគេហដ្ឋាននៅខេត្តត្បូងឃ្មុំ ពេលនេះអជ្ញាធរអំពាវនាវឲ្យម្ចាស់កម្មវិធី, អ្នកអង្គុយរួមតុ និងអ្នកពាក់ព័ន្ធមកពិនិត្យសុខភាព និងធ្វើតេស្តសំណាក

    BY Khmernote Media March 1, 2021
    រកឃើញបុរសម្នាក់ផ្ទុកវីរុសកូវីដ១៩ ធ្លាប់ចូលរួមកម្មវិធីឡើងគេហដ្ឋាននៅខេត្តត្បូងឃ្មុំ ពេលនេះអជ្ញាធរអំពាវនាវឲ្យម្ចាស់កម្មវិធី, អ្នកអង្គុយរួមតុ និងអ្នកពាក់ព័ន្ធមកពិនិត្យសុខភាព និងធ្វើតេស្តសំណាក

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានជូនដំណឹងដល់អ្នកដែលពាក់ព័ន្ធក្នុងកម្មវិធីឡើងគេហដ្ឋានមួយនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារតែមានបុរសម្នាក់ជនជាតិខ្មែរ រស់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានមុខរបរជាអ្នករត់ Pass App បានចូលរួមកម្មវិធីឡើងគេហដ្ឋាននោះ។

    ក្រោយមករកឃើញថាបុរសដែលបានមកចូលរួមឡើងគេហដ្ឋាននោះមានផ្ទុកជំងឺកូវីដ១៩ ហើយពេលនេះរដ្ឋបាលខេត្ត បានចាត់មន្ទីរសុខាភិបាលខេត្ត ឲ្យដឹកនាំចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះរួមមាន៖

    ១- ក្រុមគ្រួសារ ឪពុក ម្តាយ កូន ចំនួន០៣នាក់ (ប្រុស០១នាក់ ស្រី០២នាក់)

    ២- អ្នករួមតុមានចំនួន០៧នាក់ (ប្រុសទាំងអស់)

    ៣- ប្រជាពលរដ្ឋចំនួន០៣នាក់ (ប្រុស០១នាក់ ស្រី០២នាក់)

    ៤- ម្ចាស់កម្មវិធីចំនួន ០៤នាក់ (ប្រុស០៣នាក់ ស្រី០១នាក់)

    រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់អ្នកដែលចូលរួមក្នុងកម្មវិធីឡើងគេហដ្ឋាន និងអ្នកពាក់ព័ន្ធនៅស្រុកត្បូងឃ្មុំ សូមសហការជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញ ដោយត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំងដែលមន្ទីរសុខាភិបាលខេត្ត បានរៀបចំនៅមន្ទីរពេទ្យបង្អែក ព្រះនរោត្តម សីហនុ ត្បូងឃ្មុំ។

    Share This Post: