ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបញ្ជាក់ថា ចិនសម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ជំហានទី២ ចំនួន៤០ម៉ឺនដូសទៀតមកកម្ពុជា

    BY Khmernote Media March 1, 2021
    ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបញ្ជាក់ថា ចិនសម្រេចផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ជំហានទី២ ចំនួន៤០ម៉ឺនដូសទៀតមកកម្ពុជា

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា។

    គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជាបានដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។ ហើយគិតមកទល់ពេលនេះ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ នេះ មានចំនួនជាង២ម៉ឺននាក់ហើយ៕

    Share This Post: