ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ថ្មីចំនួន ៨០ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នាំឱ្យករណីសរុបមានជាង ២៦,០០០ ករណី
- BY
- autoadmin
- March 1, 2021
ថៃ៖ មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃច័ន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ នេះបានរាយការណ៍ថា មានករណីថ្មីនៃជំងឺ COVID-19 ចំនួន ៨០ករណី ត្រូវបានគេបញ្ជាក់នៅថ្ងៃនេះ ហើយក្នុងនោះមាន ១៦នាក់ ជាអ្នកត្រឡប់ពីក្រៅប្រទេស និងត្រូវបានដាក់នៅកន្លែងដាច់ដោយឡែក។ ក្នុងចំណោមករណីក្នុងស្រុកទាំងអស់គឺមាន ២៨នាក់ បានប៉ះពាល់តំបន់មានហានិភ័យខ្ពស់, ១៩នាក់ ត្រូវបានរកឃើញពីខេត្តសាមុតសាខន ហើយក្រៅពីនោះគឺរកឃើញនៅទីក្រុងបាងកក ខេត្តណាខនផាថុម ឈុនបូរី និងរ៉ាត់ចាបូរី។

គិតត្រឹមថ្ងៃច័ន្ទនេះចំនួនករណីជំងឺ COVID-19 នៅក្នុងប្រទេសថៃបានកើនដល់ ២៦,០៣១ ករណី ដោយក្នុងនោះមាន ២៣,២៤៥ ករណី ជាការចម្លងក្នុងសហគមន៍ និង ២,៧៨៦ ករណី ជាការនាំចូលពីបរទេស។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ចាក់នោះទេ ដូច្នេះការស្លាប់គឺនៅតែមាន ៨៣ នាក់ដដែល។ ចំណែកចំនួនអ្នកជំងឺនៅឯមន្ទីរពេទ្យមានចំនួន ៦២៤នាក់ ហើយមាន ២៥,៣២៤នាក់ បានជាសះស្បើយ និងរំសាយទៅផ្ទះគិតត្រឹមថរយៈពេល ២៤ម៉ោង ចុងក្រោយនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






