ដំណឹងបន្ទាន់! នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ថា “មានបុគ្គលវិជ្ជមានកូវីដ-១៩​ ម្នាក់បានចូលផ្សារ​ ម៉ាក្រូ (Makro) កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ២០២១”
កូវីដ-១៩ March 1, 2021 Khmernote Media

តាមការចុះផ្សាយនៅលើទំព័រ Facebook របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអោយដឹងថា មានបុគ្គលវិជ្ជមានកូវីដ-១៩​ ម្នាក់បានចូលផ្សារ​ ម៉ាក្រូ (Makro) កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ២០២១។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអោយដឹងនារសៀលថ្ងៃទី០១ ខែមីនា ថា៖

#ប្រកាសពត៌មាន:​ មានបុគ្គលវិជ្ជមានកូវីដ-១៩​ ម្នាក់បានចូលផ្សារ​ ម៉ាក្រូ​ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច​ ថ្ងៃទី​ ២០​ កុម្ភ:​ ២០២១ ។
១.​ សូមអញ្ជេីញបងប្អូនលដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ:​ ពេលវេលាខាងលេី​ សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល​រាជនី-ខេត្ត​ មានស្រាប់ ។
២.​ ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០​ កុម្ភ:​ ២០២១​ តទៅ​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥