ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមឆត្រ និងអាវភ្លៀងផង! ចាប់ពីស្អែកទៅ កម្ពុជានឹងមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង នៅតាមតំបន់ជាច្រើន

    BY Khmernote Media March 2, 2021
    ត្រៀមឆត្រ និងអាវភ្លៀងផង! ចាប់ពីស្អែកទៅ កម្ពុជានឹងមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង នៅតាមតំបន់ជាច្រើន

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្ថិតក្នុងស្ថានភាព កម្រិតសម្ពាធទាបខ្សោយ ជាមួយនឹងការបម្រែបម្រួលនៃទិសខ្យល់។ ទន្ទឹមនោះក៏ជាអន្តរកាលពីរដូវរំហើយមករដូវប្រាំងដែលអាចបង្កឲ្យមានជាបាតុភូតកំណកក្នុងបរិយាកាស (CONDENSATION)  នៅតាមតំបន់មួយចំនួន។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ
    – មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ពិសេសនៅបណ្តាខេត្តភាគពាយ័ព្យ។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ
    – មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥អង្សាសេ
    – មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង

    Share This Post: