កូវីដ-១៩

កាលពីល្ងាចមិញនេះ វៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន​ ៨ នាក់បន្ថែមទៀត

BY
autoadmin
March 2, 2021

តាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃច័ន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា វៀតណាមរកឃើញអ្នកជំងឺ COVID-19 ថ្មីចំនួន ១៣នាក់ កាលពីល្ងាចថ្ងៃច័ន្ទ ដោយក្នុងនោះមានការចម្លងក្នុងសហគមន៍ចំនួន ៨នាក់ នៅក្រុង Hai Duong និង ៥នាក់ ជាការនាំចូលពីបរទេស។ ករណីក្នុងស្រុងទាំង ៨ករណី នៅក្រុង Hai Duong ត្រូវបានដាក់នៅដោយឡែករួចហើយ មុនពេលដែលរកឃើញថាឆ្លងជំងឺនេះ។

ចំណែកករណីនាំចូលទាំង ៥ករណី គឺបានឆ្លងចូលប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិ Ha Tien នៃខេត្ត Kien Giang កាលពីថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសុក្រ ហើយត្រូវបានគេឃាត់មិនឱ្យចូលក្នុងប្រទេសនេះទេ ខណៈលទ្ធផលតេស្តថ្ងៃអាទិត្យបញ្ជាក់ថាពួកគេវិជ្ជមានជាមួយជំងឺ។ គួរឱ្យដឹងដែរថា ប្រទេសនេះបានកត់ត្រាចម្លងក្នុងសហគមន៍ចំនួន ៨៥៧ ករណី នៅក្នុងតំបន់ចំនួន ១៣ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 រលកថ្មីចុងក្រោយ បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែមករា បន្ទាប់ពីគ្មានករណីក្នុងសហគមន៍ទាល់តែសោះរយៈពេល ៥៥ថ្ងៃ កន្លងមក៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: