ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ​បដិសេធ​ និង​បកស្រាយ​ចំពោះ​ព័ត៌មាន​មិន​ពិត​​ផ្សាយ​លើ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ «​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​នៅ​ខេត្តកំពង់ចាម​ គ្រាន់តែ​កាត់សក់​ហើយ​ភ្លាម​ សមត្ថកិច្ច​ចុះ​រុះរើ​រោង​ចេញ​វិញ​ភ្លាម​»

    BY Khmernote Media March 2, 2021
    ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ​បដិសេធ​ និង​បកស្រាយ​ចំពោះ​ព័ត៌មាន​មិន​ពិត​​ផ្សាយ​លើ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ «​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​នៅ​ខេត្តកំពង់ចាម​ គ្រាន់តែ​កាត់សក់​ហើយ​ភ្លាម​ សមត្ថកិច្ច​ចុះ​រុះរើ​រោង​ចេញ​វិញ​ភ្លាម​»

    ​ក្រុមការងារ​ព័ត៌មាន​ ប្រិ​ត្តិក​ម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ កំពង់ចាម​ សូម​ធ្វើការ​បដិសេធ​ ចំពោះ​ខ្លឹមសារ​ព័ត៌មាន​ដែល​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ “​ សារព័ត៌មាន​ជាន់ខ្ពស់​”​ បាន​ធ្វើការ​ចុះ​ផ្សាយ​កាល​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០២១​ និង​ត្រូវ​បាន​ចែករំលែក​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នូវ​មាតិកា​ព័ត៌មាន​ “​គួរ​ឱ្យ​សោកស្តាយ​ណាស់​!​ ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​នៅ​ខេត្តកំពង់ចាម​ គ្រាន់តែ​កាត់សក់​ហើយ​ភ្លាម​ សមត្ថកិច្ច​ឱ្យ​រុះរើ​រោង​ចេញ​វិញ​ភ្លាម​ ដោយសារ​តែ​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ហេតុការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ ខណៈ​ដែល​នៅ​ថ្ងៃនេះ​សមត្ថកិច្ច​បាន​ធ្វើការ​រុះរើ​រោងការ​មួយ​កន្លែង​ ដោយ​អនុញ្ញាត​ឱ្យ​រៀបចំ​កម្មវិធី​ត្រឹមតែ​ហែរ​ជំនូន​ និង​កាត់សក់​តែ​ប៉ុណ្ណោះ​ ដែល​ករណី​ចុះ​រុះរើ​រោងការ​នេះ​ បាន​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ត្រើង​ ឃុំ​មៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​”​ ។​

    ​បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ លោក​វរសេនីយ៍ឯក​ កែវ​ ស៊ា​ង​ហ៊ាន់​ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ ចុះ​ធ្វើការ​ស្រាវជ្រាវ​ចំពោះ​ករណី​ខាងលើ​នេះ​ ទទួល​បានជា​លទ្ធផល​ឃើញ​ថា​ ៖

    -​ដោយ​យោង​តាម​ការ​សាកសួរ​ និង​ការ​អះអាង​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​(​ភូមិ​-​ឃុំ​)​ និង​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ​ បាន​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ គឺ​ពុំ​មានការ​រៀបចំ​ពិធី​មង្គលការ​ បុណ្យ​ ឬ​ ពិធីជប់លៀង​ អ្វី​ នោះ​ឡើយ​ ។​

    -​ស្នងការដ្ឋាន​គ​របាល​ខេត្តកំពង់ចាម​ សូម​ចាត់​ទុក​ថា​ ម្ចាស់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ មាន​ចេតនា​ទុច្ចរិត​តាក់តែង​ខ្លឹមសារ​ព័ត៌មាន​ និង​រូបភាព​កាត់ត​ បម្រើ​ប្រយោជន៍​បុគ្គល​ ឬ​បក្ខពួក​មួយ​ក្រុម​ ឬ​បង្កចលាចល​សង្គម​ នាំ​ឲ្យ​មហាជន​មានការ​ភ័ន្ត​ច្រឡំ​មក​លើ​ការ​អនុវត្ត​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ ឬ​ការ​អនុវត្ត​តួនាទី​ ភារកិច្ច​របស់​កងកម្លាំង​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​។​

    -​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ សូម​អំពាវនាវ​ដល់​សាធារណជន​ និង​ពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម​ សូមកុំ​មានការ​យល់​ច្រឡំ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ផ្ទុយ​ពី​ការ​ពិត​នេះ​ និង​សូម​ចៀសវាង​ការ​ចែករំលែក​បន្ត​ ដែល​អាច​បង្ក​ការ​លំបាក​ក្នុង​ការ​ស្រាវជ្រាវ​របស់​ជំនាញ​ ដើម្បី​នាំ​ខ្លួន​ជន​ទុច្ចរិត​ខាងលើ​មក​អនុវត្ត​នីតិវិធី​ និង​ក៏​អាច​ប្រឈម​មុខ​ចំពោះ​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​ផង​ដែរ​ ៕​ សូម​អរគុណ​ !

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: