កូវីដ-១៩

ព្រឹកនេះ រកឃើញអ្នកឆ្លងកូវីដថ្មី ៣៤នាក់ទៀត ក្នុងនោះមានជនជាតិខ្មែរចំនួន១៥នាក់

BY
Khmernote Media
March 3, 2021

នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៤នាក់ និងមានករណីជាសះស្បើយថ្មី០៤នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៤នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ដែលសុទ្ធតែនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

Share This Post: