ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅវៀតណាម សូមប្រុងប្រយ័ត្នខ្យល់ពុលលាយកំទេចល្អិតៗ ដែលធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ

    BY Khmernote Media March 3, 2021
    បងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅវៀតណាម សូមប្រុងប្រយ័ត្នខ្យល់ពុលលាយកំទេចល្អិតៗ ដែលធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ

    ស្ថានទូតកម្ពុជា៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានឲ្យជ្រាបថា៖ ជូនដល់និស្សិត សិក្ខាកាម យោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅភាគខាងជើង ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅភាគខាងជើងឈៀងខាងកើត និងតំបន់ដីសណ្ដទន្លេ Hong វៀតណាមប្រឈមនឹងខ្យល់ពុលមានលាយជាមួយកំទេចល្អិតៗបំផុតដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពមនុស្ស។ វាអាចផ្ដុំ និងជ្រៀតចូលដល់កូនថង់តូចៗ នៃសួត និងក្នុងសរសៃឈាម អាចបង្កឲ្យមានជំងឺមហារីក, ឬប៉ះពាល់ដល់DNA និងនាំឲ្យមានបំរែបំរួលសេណេទឹក។

    អំឡុងពេលស្ថានភាពអាក្រក់ និងគុណភាពខ្យល់មិនល្អ អ្នកជំនាញបរិស្ថានណែនាំឲ្យជៀសវាងការចេញទៅខាងក្រៅ, បិទបង្អួចនៅពេលព្រឹក និងត្រូវប្រើម៉ាសការពារធូលីពេញចេញទៅក្រៅ ត្រូវលាងដៃសំអាតរន្ធច្រមុះនឹងទឹកអំបិល។

    សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅភាគខាងជើង មេត្តាយកចិត្តទុកដាក់ការពារសុខភាព។ ឆ្លៀតក្នងឱកាស ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ចំនឹងថ្ងៃទិវាវប្បធម៌ ស្ថានទូតសូមជូនពរ សូមនិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរ រីករាយនិងស្វែងយល់ពីសម្បត្តិវប្បធម៌ជាតិយើង និងបំផុសការស្រឡាញ់ ថែរក្សា ការពារ និងលើកកំពស់សម្បត្តិវប្បធម៌ជាតិ ដូចមានក្នុងសារលិខិតរបស់សម្ដេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕

    ក្នុងករណីបន្ទាន់ សូមទំនាក់ទំនងផ្នែកកុថស៊ុល +៨៤ ៩៦ ៥៧៥៦៥៧៧២ ។

    ប្រភព៖ Royal Embassy of Cambodia to Vietnam

    Share This Post: