កូវីដ-១៩

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រកាសលទ្ធផលធ្វើតេស្ត កម្មករចំនួន៧១៦នាក់ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្រ្តីអាយុ៤៨ឆ្នាំកម្មករបំរេីការងាររោងចក្រ​ Y.W នៅព្រែកជ្រៃ ដែលមានវិជ្ជមានកូវីដ១៩

BY
Khmernote Media
March 3, 2021

បើយោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅមុននេះបន្តិចបានអោយដឹងថា កម្មករចំនួន៧១៦នាក់ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្រ្តីអាយុ៤៨ឆ្នាំកម្មករបំរេីការងាររោងចក្រ​ Y.W នៅព្រែកជ្រៃដែលគាត់មានវិជ្ជមានកូវីដ១៩គឺអវិជ្ជមានទាំងអស់ រហូតដល់ម៉ោង​ ០៩:០០​ ព្រឹក​ ថ្ងៃទី ៣​ មិនា ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ #៣៤នាក់​ (ករណីឆ្លងសហគមន៌នៅភ្នំពេញ:​ ២២នាក់​ ក្រុងព្រះសីហនុ​: ១០នាក់​ ខេត្តស្វាយរៀង​ ២នាក់​)​ និងមានជាសះស្បេីយ​ ៤នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ កេីន​#៨៧៨នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ #៣៩៦នាក់​​​​ និងចំនួនជាសះស្បេីយសរុប​ #៤៨២នាក់​​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 502555 ស្មេីនឹង​ 29913 ក្នុង១លាន នាក់

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115

http://covid19-map.cdcmoh.gov.kh

Share This Post: