ព័ត៌មានជាតិ
គ្រប់គ្នាកំពុងព្រួយបារម្ភរឿងកូវីដ ឯពួកគាត់វិញនាំគ្នាផឹកស៊ី ចាក់បាស់តម្លង់អ្នកជិតខាង គ្មានខ្វល់អីសោះ ហើយមិនអនុវត្តការរក្សាគម្លាតតាមការណែនាំរបស់ក្រសួងទៀត
BY Khmernote Media
March 3, 2021
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងជួបជុំផឹកសុី ចាក់ធុងបាស់បង្កសម្លេងរំខានជាច្រេីនទីតាំងនៅសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង សង្កាត់គោគឃ្លាង សង្កាត់ទឹកថ្លា និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចចុះដល់ទីតាំងដេីម្បីធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗ បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមចូលរួមគោរពសិទ្ធអ្នកជិតខាង ជាពិសេសគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕
