ពលរដ្ឋ ៨២គ្រួសារនៅសង្កាត់ចំនួន៣ ក្នុងខណ្ឌប្ញស្សីកែវ កំពុងជាប់ធ្វើចត្តាឡីស័ក
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៥ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងទី៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ និងកម្លាំងនគរបាលក្រោមឱវាទ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌសណ្ដាប់ធ្នាប់ខណ្ឌ និងអាជ្ញាធរភូមិ-សង្កាត់ ចុះទៅចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមទីតាំងចំនួនបី ដែលជាប់ពាក់ព័ន្ធនឹងអ្នកដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ មានដូចតទៅ ៖

– វេលាម៉ោង១៥ និង៣០ នាទី ចុះទៅ សង្កាត់ទួលសង្កែទី២ បានឧបត្ថម្ភចំនួន ៥៣ គ្រួសារ។
– វេលាម៉ោង ១៦ និង០០ នាទី ចុះទៅ សង្កាត់ប្ញស្សីកែវ បានឧបត្ថម្ភចំនួន ១៤ គ្រួសារ។
– វេលាម៉ោង១៦ និង៣០ នាទី ចុះទៅ សង្កាត់គីឡូម៉ែតលេខ៦ បានឧបត្ថម្ភ ចំនួន ១៥ គ្រួសារ ដែលសុទ្ធសឹងជាគ្រួសារកំពុងត្រូវបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ចំពោះប្រជាពលរដ្ឋទាំង៨២គ្រួសារខាងលើនេះ ក្នុងមួយគ្រួសារៗ ទទួលបាន មី ០៥ កញ្ចប់ ទឹកស៉ីអ៉ីវ-ទឹកត្រី ០២ ដប ទឹកក្រូច ០៤ កំប៉ុង ទឹកបរិសុទ្ធ ០៦ ដប ត្រីខ ០២ កំប៉ុង និងស្ករស ០១ គ.ក ដែលជាអំណោយរបស់ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ៕
