កូវីដ-១៩

ល្អមែនទែន! ក្រសួងបង្កើត App មួយសម្រាប់ឲ្យអ្នកចង់ចាក់វ៉ាក់សាំងធ្វើការចុះឈ្មោះ

BY
Khmernote Media
March 4, 2021

យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាលបានបង្កើតកម្មវិធី (Application) ឈ្មោះថា KhmerVacc សម្រាប់កត់ត្រា និងគ្រប់គ្រងព័ត៌មាននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រជាពលរដ្ឋ ដែលនឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ តទៅ។

អំឡុងពេលរង់ចាំការសម្រេចដាក់ឲ្យប្រើប្រាស់កម្មវិធី KhmerVacc ពីក្រុមហ៊ុន Google និងក្រុមហ៊ុន Apple លើ Play Store និង App Store ជាបណ្តោះអាសន្នលោកអ្នកអាចទាញយកកម្មវិធី KhmerVacc មកប្រើប្រាស់តាមរយៈគេហទំព័រ https://cambodia-vaccine.gov.kh។ ដើម្បីចូលប្រើកម្មវិធី KhmerVacc សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖

១.​ ចូលក្នុងគេហៈទំព័រ https://cambodia-vaccine.gov.kh/vcc/vaccine_app.apk. ឬស្កេន QR Code ដើម្បីទាញមកប្រើប្រាស់ (Download) លើ Mobile App (អាចដំណើរកាលើប្រព័ន្ធ Android) ដែលមានឈ្មោះ KhmerVacc

២. ចុចកន្លែង “ចុះឈ្មោះថ្មី” បំពេញព័ត៌មានតាមតម្រូវរបស់ប្រព័ន្ធ បន្ទាប់មកចុចកន្លែង “បង្កើតឈ្មោះថ្មី” ដើម្បីបង្កើតគណនីប្រើប្រាស់ ដោយកំណត់ឈ្មោះ និងលេខសំងាត់ផ្ទាល់ខ្លួនរបស់អ្នក រួចចុចកន្លែង “បញ្ជូន” ជាការស្រេច។

៣. លោកអ្នកអាចពិនិត្យព័ត៌មានដែលបានចុះឈ្មោះ ដោយជ្រើសរើកម្មវិធី KhmerVacc រួចបញ្ចូលឈ្មោះ និងលេខសំងាត់ដែលបានបង្កើត រួចចុចកន្លែង “ចូល” នោះលោកអ្នកនឹងឃើញព័ត៌មានផ្ទាល់ខ្លួនដែលបានចុះឈ្មោះ។

៤. បន្ទាប់ពីការចុះឈ្មោះទទួលបានជោគជ័យ ក្រសួងសុខាភិបាល នឹងជូនដំណឹងអំពីពេលវេលា និងទីកន្លែងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈសារ (Notification app) ទៅតាមពេលវេលាសមស្រប។

Share This Post: