ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អាកការធ្វើដំណើរចេញ-ចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន មានតែរថយន្ត២ប្រភេទនេះប៉ុណ្ណោះដែលអនុញ្ញាឲ្យធ្វើដំណើរបាន

    BY Khmernote Media March 4, 2021
    ផ្អាកការធ្វើដំណើរចេញ-ចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន មានតែរថយន្ត២ប្រភេទនេះប៉ុណ្ណោះដែលអនុញ្ញាឲ្យធ្វើដំណើរបាន

    ព័ត៌មានបឋម៖ យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការប្រកបអាជីវកម្មនៅខេត្តព្រះសីហនុក្នុងចំនួនមួយគួរឱ្យព្រួយបារម្ភ។

    ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់(ត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវ) ដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន។ ព័ត៌មានលម្អិតសូមរង់ចាំសេចក្តីជូនដំណឹងជាផ្លូវការរបស់រដ្ឋបាលខេត្ត។

    Share This Post: